ក្រោយការបែកបាក់ប្តី និងបរាជ័យក្នុងមុខជំនួញជាបន្តបន្ទាប់រួចមក តារាសម្តែងស្រី កែវ ពិសី ដែលពោរពេញដោយសម្រស់ទាក់ទាញ និងល្បីឈ្មោះជាងគេក្នុងចំណោមបងប្អូនស្រីត្រកូល "កែវ" គឺ កែវ ពិសី, កែវ ស្រីនាង និង កែវ វរលក្ខណ៍ នោះ បានបាត់មុខមួយរយៈធំពីពិភពសិល្បៈ គ្រាន់តែបានបង្ហាញនូវភាពហ៊ឺហាជាមួយនឹងទ្រនំខ្ពង់ខ្ពស់ និងរថយន្តទំនើបម៉ាក Range Rover និងមានព័ត៌មានខ្សឹបខ្សៀវថា អ្នកនាង កែវ ពិសី បានសាងស្នេហ៍ថ្មីជាមួយមន្ត្រីយោធាជាន់ខ្ពស់មួយរូប បម្រើការងារនៅក្រសួងការពារជាតិ តែព័ត៌មានលេចឮពីដំបូងនោះ មិនបានបង្ហាញឲ្យប្រាកដថា ជាមន្ត្រីយោធាជាន់ខ្ពស់រូបណាម្នាក់ឡើយ ។
ឥឡូវនេះ អាថ៌កំបាំងស្នេហ៍របស់តារាសម្តែងស្រីអ្នកនាង កែវ ពិសី ត្រូវបានទម្លាយចេញមកក្រៅជាចំហ គឺមានទ្រនំស្នេហ៍ថ្មីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ដែលជាបុរសធ្លាប់មានប្រពន្ធកូនរួចហើយ ។
ឯកឧត្តម ឈុំ សុជាតិ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០០៣០ កាលនៅមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក(ផ្កាយ៣) ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៤ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ និងក៏ទទួលភារកិច្ចផងដែរជាអ្នកនាំពាក្យក្រសួងការពារជាតិ ។ ក្រោយមក ឯកឧត្តម ឈុំ សុជាតិ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍(ផ្កាយ៤) កាលពីដើមឆ្នាំ២០១៤កន្លងទៅ ៕
ដើមត្នោត
0 comments:
Post a Comment