Tuesday, August 11, 2015

គេហទំព័រ​ដ៏​ល្បី​មួយ​របស់​អង់គ្លេស​ឈ្មោះ​ Daily​ Mail​ បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ម្សិលមិញ​ឲ្យ​ដឹង​ថា​ កម្មវិធី​ទូរទស្សន៍​មួយ​របស់​ប្រទេស​ជប៉ុន​ដែល​មាន​ក្រុម​តារាចម្រៀង​ស្រី​សិច​ស៊ី​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​(Bikini)​ ឬ​ឈុត​ហែល​ទឹក​ ហៅ​ថា​ក្រុម​ Happening​ Girls​ បើក​ការ​ស្វាគមន៍​ដល់​អ្នកគាំទ្រ​អាច​ណាត់​ចេញ​ដើរ​លេង​ពេល​រាត្រី​បាន​ ព្រមទាំង​អាច​រៀប​ការ​ជាមួយ​ពួក​នាង​បាន​ទៀត​ផង​ ។​
​អ្នកគាំទ្រ​ប្រុសៗ​អាច​ដាក់​ពាក្យ​មក​កាន់​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ Kandou​ TV​ ជា​កម្មវិធី​បង្ហាញ​នូវ​ទេព​កោសល្យ​ពិសេស​ និង​បទ​សម្ភាសន៍​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​ពួក​ប្រុសៗ​ទាំងនោះ​ស័ក្តិសម​នឹង​ជួប​ ហើយ​ណាត់​ដើរ​លេង​ជាមួយ​សមាជិក​ក្រុម​តារាចម្រៀង​ស្រី​រូប​ណា​ ។​
​ក្រុម​តារាចម្រៀង​ស្រី​សិច​ស៊ី​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​នោះ​ គឺ​នាង​ Manaka​ អាយុ​២០​ឆ្នាំ​,​ នាង​ Saaya​ អាយុ​២២​ឆ្នាំ​,​ នាង​ Eri​ អាយុ​២៥​ឆ្នាំ​ និង​នាង​ Kaori​ អាយុ​២៦​ឆ្នាំ​ ហើយនឹង​ត្រូវ​ចូលរួម​ដោយ​តារា​មួយ​ក្រុម​ទៀត​ដែល​ត្រូវ​ប្តូរ​វេន​គ្នា​មក​ធ្វើ​ជា​សមាជិក​ក្រុម​តារាចម្រៀង​ស្រី​សិច​ស៊ី​នេះ​ ។​
​លោក​ Teruki​ Aoki​ អ្នកនាំពាក្យ​កម្មវិធី​ទូរទស្សន៍​ Kandou​ TV​ បាន​ធ្វើការ​ពន្យល់​ថា​ "​យើង​កំពុង​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ​របស់​យើង​ឲ្យ​ចេះ​ជួប​ និង​ណាត់​ជាមួយ​តារាចម្រៀង​ស្រីៗ​ប្រកបដោយ​ភាព​វិជ្ជមាន​ ។​ រីឯ​រឿង​ពួក​គេ​ចុះសម្រុង​នឹង​គ្នា​ដល់​កម្រិត​ណា​ និង​ទៅ​ឆ្ងាយ​ដល់​កម្រិត​ណា​ជាមួយ​គ្នា​ គឺ​ស្រេច​តែ​លើ​ពួក​គេ​ប៉ុណ្ណោះ​ ខណៈ​ពួក​គេ​ត្រូវ​ជាប់កិច្ចសន្យា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​យើង​ដឹង​ឮ​អំពី​ជីវិត​ឯកជន​របស់​ពួក​គេ​ និង​ចែករំលែក​នូវ​ទំនាក់ទំនង​រវាង​ពួក​គេ​"​ ។​ លោក​បាន​បន្ត​ទៀត​ថា​ "​ពួក​គេ​មាន​សេរីភាព​ក្នុង​កិច្ច​អភិវឌ្ឍន៍​ទំនាក់ទំនង​ណាត់ជួប​គ្នា​ ព្រមទាំង​រៀប​ការ​ជាមួយ​គ្នា​ទៀត​ផង​ ប្រសិនបើ​ពួក​គេ​ចង់​ ហើយ​យើង​នឹង​កត់ត្រា​បទ​សម្ភាសន៍​ សមត្ថភាព​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ និង​យើង​រីករាយ​នឹង​រៀបចំ​ពិធី​មង្គលការ​ជូន​ពួក​គេ​"​ ៕​
ដើមត្នោត


0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts