Friday, August 14, 2015

ខេត្តបាត់ដំបង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ សីហា ២០១៥ ខណៈ​ក្មេង​ប្រុស​តូច​២​នាក់​បងប្អូន​ជីដូនមួយ បាន​លង់ទឹក​ស្រះ​ស្លាប់​ទាំង​២ បន្ទាប់​ពី​រត់​លេង​បាល់ ហើយ​បាល់​នោះ​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ស្រះ មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ក្រាំង ស្រុក​កំ​រៀង ក៏​នាំ​គ្នា​ចុះ​រើស ក៏​បណ្តាល​ឱ្យ​លង់​តែ​ម្តង ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​អ៊ូ ផល្លា អាយុ​២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សុទ្ធ វិសាល អាយុ​២​ឆ្នាំ​ដូច​គ្នា មាន​​ទីលំនៅ​ផ្ទះ​ជិត​គ្នា​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ បច្ចុប្បន្ន សព​ក្មេង​ប្រុស​ទាំង​២ ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts