ការបាត់បង់ព្រហ្មចារីពិតជារឿងមួយសំខាន់ណាស់ចំពោះមនុស្សស្រីគ្រប់រូប ហើយវាបានផ្តល់ឲ្យនូវអនុស្សាវរីយ៏ និងបទពិសោធន៍ជាច្រើនដែលធ្វើឲ្យពួកគេចង់ចាំអស់មួយជីវិត។ តែបើទោះបីមនុស្សស្រីបាត់បងព្រហ្មចារីក៏ដោយ ក៏នៅមានរឿងរ៉ាវមួយចំនួនដែលមិនអាចផ្លាស់ប្តូរពួកគេបានឡើយ។
ខ្លួនប្រាណរបស់អ្នក
ប្រសិនបើអ្នកគិតថា ភ្នាសសន្ទះរន្ធយោនីរបស់អ្នកនឹងដាច់រហែក នៅពេលអ្នករួមភេទលើកដំបូង ការគិតបែបនេះពិតជាខុស។ ព្រោះភ្នាសសន្ទះរន្ធយោនីស្ត្រីក៏អាចដាច់រហែកបាន នៅពេលនាងលេងកីឡា ឬធ្វើសកម្មភាពជាច្រើនដូចជា៖ ការជិះសេះជាដើម។
តម្លៃរបស់អ្នក
យើងទាំងអស់គ្នាសុទ្ធតែធំឡើង ដោយទទួលបានការបង្ហាត់បង្រៀនពីមនុស្សចាស់ដែលបាននិយាយប្រាប់យើងថា មនុស្សស្រីដែលនៅព្រហ្មចារីជាមនុស្សស្រីនៅបរិសុទ្ធ និងមានតម្លៃលើសអ្វីៗទាំងអស់។ ត្រូវចាំក្នុងចិត្តថា ប្រសិនបើអ្នកបានរួមភេទ គ្មានអ្វីផ្លាស់ប្តូរ ឬនាំឲ្យខ្លួនអ្នកអស់តម្លៃ និងអស់ភាពបរិសុទ្ធឡើយ។ រឿងទាំងអស់នោះគ្រាន់តែជាការយល់ខុសតែប៉ុណ្ណោះទេ។
គំនិតរបស់អ្នកដទៃ
ប្រសិនបើអ្នកគិតថា អ្នកផ្សេងអាចផ្លាស់ប្តូរទស្សនៈរបស់ពួកគេចំពោះអ្នក ក្រោយពេលអ្នកបានរួមភេទរួច ការយល់បែបនេះពិតជាខុស។ អ្នកមិនត្រូវខ្វល់ខ្វាយថា សង្គមនឹងគិតយ៉ាងដូចម្តេចចំពោះអ្នកឡើយ។ អ្នកត្រូវធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ និងធ្វើឲ្យអ្នកមានក្តីសុខ។
អារម្មណ៏របស់អ្នក
នៅពេលអ្នកបានរួមភេទជាមួយមនុស្សដែលអ្នកស្រឡាញ់ ខ្លួនអ្នកត្រូវឲ្យប្រាកដទ្វេដងអំពីការសម្រេចចិត្តរបស់អ្នក ព្រោះអារម្មណ៏នឹងមានការកើនឡើងតែម្យ៉ាងគត់ ក្រោយពីបានស្និតស្នាលជាមួយគ្នារួច។ ប្រសិនបើអ្នកគិតចង់សុំចែកផ្លូវគ្នា ក្រោយពេលរួមភេទរួច វាជាការសម្រេចចិត្តមួយខុសទាំងស្រុង។
សីលធម៌របស់អ្នក
សូមកុំបណ្តែតបណ្តោយខ្លួនអ្នកឲ្យឆាប់ប្រឡូកក្នុងការរួមភេទ ត្រូវរង់ចាំរហូតដល់អ្នកធំពេញវ័យគ្រប់គ្រាន់ អាចគ្រប់គ្រងលើខ្លួនឯងបាន។ ជៀសវាងការគិតគំនិតអវិជ្ជមានចំពោះការរួមភេទ។ រៀនមានក្តីសុខ និងស្រឡាញ់ពេលវេលា ប៉ុន្តែកុំភ្លេចប្រើស្រោមអនាម័យ។
សារៈសំខាន់នៃស្នេហារបស់អ្នក
នៅពេលអ្នកប្រគល់ខ្លួនឲ្យតែមនុស្សដែលអ្នកស្រឡាញ់ម្នាក់គត់ វានឹងធ្វើឲ្យអ្នកកាន់តែមានភាពស្និតស្នាលនឹងគ្នា។ ប្រសិនបើអ្នកដើរទៅរួមភេទផ្តេសផ្តាស កុំសង្ឃឹមថា រឿងនឹងកើតឡើងដូចគ្នា។ បុរសៗមួយចំនួនស្រឡាញ់មនុស្សស្រីដើម្បីបំពេញកាមតណ្ហាតែប៉ុណ្ណោះ (ជារឿងមិនត្រឹមត្រូវ)៕
ប្រភព៖ មង្គលការ
0 comments:
Post a Comment