លោកវរៈសេនីយ៍ឯក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានអោយដឹងថា នៅវេលា ម៉ោង១៦និង០នាទី ថ្ងៃទី១៣ ខែ សីហាឆ្នាំ២០១៥ មានករណីទំនាស់មួយបង្ករឡើងដោយជនល្មេីសឈ្មោះ ចាន់ សឿន ភេទប្រុស អាយុ៣២មុខរបរ រត់កង់ ៣មានលំនៅផ្ទះលេខ៤២e២ផ្លូចលេខ១៣៨សង្កាត់ ផ្សារដេប៉ូទី ២ និងគូទំនាស់ ឈ្មោះ សំ ម៉ាលីន ភេទប្រុសអាយុ៣២ឆ្នាំមុខរបររត់ម៉ូតូកង់៣មានលំនៅផ្ទះជួលមុផ្សារដេប៉ូ( សង្កាត់ វាលវង់)។
ដើមហេតុដំបូងគឺឈ្មោះ ចាន់ សឿន បានគប់កែវកាហ្វេ ជ័ររំលងក្បាលឈ្មោះសំ ម៉ាលីន ហេីយ សំ ម៉ាលីន ខឹងបានជជែកគ្នានិងប្រតាយ ប្រតប់គ្នា ស្របគ្នានោះ ឈ្មោះ ចាន់ សឿន ទាញខ្ទះខ្លាញ់នំប៉ោងក្បែរនោះ ជះទៅលេី សំ ម៉ាលី និងបណ្ដាលអោយត្រូវអ្នកដំណេីររងរបួស ៥នាក់(ចំណុចកេីតហេតុលេីចិញ្ចេីមថ្នល់មុខផ្សារដេបូ) ។
បច្ចុប្បន្ន ជនបង្ករ ឃាត់ខ្លួន នៅអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធី ។
ប្រភព៖ ហ្វេសប៊ុក
0 comments:
Post a Comment