Monday, July 4, 2016

























កាលពីពេលថ្មីៗនេះ ម្ចាស់ចិត្ត ម្ចាស់បេះដូង របស់តារាចម្រៀងស្រីវ័យក្មេង ជ្រកក្រោមដំបូល ផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា គឺលោក សិទ្ធិ សក្ដិ បានធ្វើការនិយាយចំៗតែម្ដង ដោយគ្មានលាក់បាំងសូម្បីតែបន្ដិចឡើយ ពីអ្វីដែលលោកបានស្គាល់ពីតារាចម្រៀងស្រី វ៉ាន់ នីឡា ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។បើតាមការឲ្យដឹងតាមរយៈបទសម្ភាសន៍ដល់ «ប្រជាប្រិយ» របស់លោក សិទ្ធិ សក្ដិ លោកបាន ឲ្យដឹងថា «ខ្ញុំស្រឡាញ់ នីឡា ក៏ព្រោះតែ នីឡា ជានារីម្នាក់ដែលមានចំណុចល្អយ៉ាងច្រើន ដែលទីមួយ គឺនាងជាមនុស្សស្រឡាញ់ស្មោះ ទីពីរ នៅពេលដែលឲ្យនាងធ្វើអ្វី នាងចេះធ្វើឲ្យ របស់នោះរីកចម្រើន និងទីបី នាងតែងតែជួយជ្រោមជ្រែង និងគិតពីអនាគតខ្ញុំ ហើយជាពិសេសនាង ជាមនុស្សដែលឧស្សាហ៍ព្យាយាម និងគោរពចាស់ទុំ» ។អ្វីដែលលោក សិទ្ធិ សក្ដិ និយាយ ត្រូវបានលោកបញ្ជាក់ថា «លោកមិនមែនចេះតែនិយាយទេ ព្រោះតាំងតែពីចាប់ផ្ដើមស្រឡាញ់គ្នា កាលពីដើមឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្នជាមួយ វ៉ាន់ នីឡា ចរិតរបស់នាងគឺបែបនេះ» ។ លោកបានបន្តថា «កាលពីដំបូង មានគេសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំស្រឡាញ់ វ៉ាន់ នីឡា ហើយកាលនោះ ខ្ញុំក៏ឆ្លើយថា មកពីមាននិស្ស័យទើប ស្រឡាញ់គ្នា តែបច្ចុប្បន្ននេះ ខ្ញុំដឹងថាខ្ញុំស្រឡាញ់ វ៉ាន់ នីឡា ក៏ព្រោះតែនាងជាមនុស្សស្រីម្នាក់ ដែលខ្ញុំមិនអាចខ្វះបានក្នុងជីវិតខ្ញុំ ហើយខ្ញុំស្រឡាញ់ វ៉ាន់ នីឡា លើសជីវិតខ្ញុំទៅទៀត» ។សូមបញ្ជាក់ថា គូស្នេហ៍មួយគូនេះ មិនមានការហាមឃាត់ពីសំណាក់មាតាបិតាទាំងសងខាងឡើយ ហើយឪពុកម្ដាយខាងលោក សិទ្ធិ សក្ដិ ក៏មានការពេញចិត្តនឹងតារាចម្រៀងស្រី វ៉ាន់ នីឡា នេះដែរ និងថែមទាំងធ្លាប់ត្រូវបានលោក សិទ្ធិ សក្ដិ នាំទៅជួបចាស់ទុំខាងប្រុស និងធ្វើដំណើរកម្សាន្ដជាមួយខាងប្រុសថែមទៀតផង ៕







0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts