Tuesday, August 11, 2015

ក្រោយ​ពី​សម្ព័ន្ធ​សេ្ន​ហា​ផ្អែមល្ហែម​ក្លាយជា​ល្វីង​ជូរ​ចត់​ ឈាន​ទៅ​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​ អ្នកដឹកនាំ​សម្តែង​ប្រចាំ​ផលិតកម្ម​ Town​ ម្នាក់​ គឺ​លោក​ វ៉ា​ត​ លី​ម៉េ​ង​ បាន​ទទួល​រង​នូវ​ការ​ចោទប្រកាន់​ចំៗ​ពី​អតីត​សង្សារ​ដែល​ជា​តារា​សម្តែង​ដែរ​នោះ​ថា​ បាន​គំរាម​ទម្លាយ​រូបថត​ស្រាត​ និង​បង្ហោះ​រូប​អាក្រាត​របស់​នាង​ជា​សាធារណៈ​ ។​
​នាង​ វណ្ណ​ ម៉ូ​នី​កា​ ដែល​ជា​តារា​សម្តែង​ស្រី​ និង​ត្រូវជា​អតីត​សង្សារលោក​ វ៉ា​ត​ លី​ម៉េ​ង​ អ្នកដឹកនាំ​សម្តែង​ប្រចាំ​ផលិតកម្ម​ Town​ បាន​រៀបរាប់​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ នាង​ទើប​ទទួល​បាន​សារ​គំរាម​តាម​ទូរស័ព្ទ​ថា​នឹង​បង្ហោះ​រូប​អាក្រាត​របស់​នាង​ជា​សាធារណៈ​នោះ​ កាលពី​វេលា​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ មាន​ខ្លឹមសារ​ថា​ "​ម៉ូ​នី​កា​ ប្រសិនបើ​ថ្ងៃស្អែក​នាង​នៅ​តែ​បង្ហោះ​សារ​និយាយ​អាក្រក់​អំពី​ វ៉ា​ត​ លី​ម៉េ​ង​ ទៀត​ ខ្ញុំ​នឹង​បង្ហោះ​រូបថត​អាក្រាត​របស់​នាង​"​ ។​
​ពាក់ព័ន្ធ​នឹង​សារ​គំរាម​បង្ហោះ​រូប​ស្រាត​ជា​សាធារណៈ​នោះ​ ត្រូវ​បាន​នាង​ វណ្ណ​ ម៉ូ​នី​កា​ អះអាង​ថា​ គឺ​ពិតជា​សារ​របស់​លោក​ វ៉ា​ត​ លី​ម៉េ​ង​ តែ​ម្តង​ ខណៈ​នាង​ វណ្ណ​ ម៉ូ​នី​កា​ អះអាង​ដែរ​ថា​ នាង​គ្មាន​រូប​អាក្រាត​ណាមួយ​ទេ​ពេល​រួមរស់​ជា​គូស្នេហ៍​ជាមួយ​លោក​ វ៉ា​ត​ លី​ម៉េ​ង​ នោះ​ គឺ​មាន​ត្រឹម​រូបថត​ស្និទ្ធស្នាល​ កៀកកើយ​គ្នា​ប៉ុណ្ណោះ​ ។​
​ដោយឡែក​ លោក​ វ៉ា​ត​ លី​ម៉េ​ង​ បាន​អះអាង​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​នាង​ វណ្ណ​ ម៉ូ​នី​កា​ នោះ​ទេ​ តែបើ​ជា​អំពើ​របស់​លោក​មែន​ លោក​នឹង​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ហើយ​លោក​ក៏​មិនដឹង​ថា​ នរណា​ជា​អ្នក​ប្រព្រឹត្ត​ និង​ក្នុង​បំណង​អ្វី​ដែរ​ ។​ លោក​ វ៉ា​ត​ លី​ម៉េ​ង​ បាន​ទទួលស្គាល់​ដែរ​ថា​ បន្ទាប់​ពី​ផ្តាច់​ស្នេហ៍​ជាមួយ​នាង​ វណ្ណ​ ម៉ូ​នី​កា​ មក​ ពិតជា​មាន​បញ្ហា​ច្រើន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​មែន​ រួម​ទាំង​មានការ​បង្កើត​ Account​ Facebook​ ក្លែងក្លាយ​ដាក់​រូបថត​លោក​ និង​នាង​ វណ្ណ​ ម៉ូ​នី​កា​ ទៀត​ផង​ ៕​
ដើមត្នោត


0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts