Friday, August 14, 2015

ព្រះសីហនុៈ ក្មេងស្រីម្នាក់ អាយុទើប ១៣ឆ្នាំ ត្រូវក្រុមមនុស្សអាក្រក់ ល្បួងយកទៅរំលោភបូក រហូតបានសំរេច អស់២យប់២ថ្ងៃ។ ជនរងគ្រោះមានឈ្មោះថា អ.ច.ច អាយុ ១៣ឆ្នាំ រស់ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុក កំពង់ សីលា ខេត្តព្រះសីហនុ ជាសិស្សថ្នាក់ទី៧។ ដើមហេតុនៃរឿងនេះកើតឡើងចេញពីការលេង Facebook ស្គាល់គ្នា រហូតត្រូវគេល្បួង យកទៅរំលោភបូក ចំនួន ៦នាក់ អស់រយៈពេល ២យប់២ថ្ងៃ ហើយបង្ខំអោយប្រើប្រាស់ថ្នាំញៀនថែមទៀតផង។ ជនល្មើសដែលមានគ្នា ៦នាក់នោះ រស់នៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយមកទល់នឹងថ្ងៃទី ១១ សីហា ក៍បែកការ ត្រូវប៉ូលីសចាប់ខ្លួនបាន ៥នាក់ ដោយ ទី១.ឈ្មោះ នុត វុត្ថា អាយុ​១៥​ឆ្នាំ ទី២.ឈ្មោះ លាប ប៊ុនជេប អាយុ១៥ឆ្នាំ ទី៣.ឈ្មោះ ស៊ឹម ស៊ីម៉ា អាយុ១៦ឆ្នាំ ទី៤.ឈ្មោះ សួស សុវណ្ណារី អាយុ១៦ឆ្នាំ និងទី៥ឈ្មោះ ញ៉ឹម ដាវីត អាយុ ១៧ឆ្នាំ។ ចំណែកឯ ជនល្មើសទី ៦ ឈ្មោះ ផានុត ដែលជាអ្នកល្បួងនាងរងគ្រោះ ត្រូវបានគេចខ្លួន។ នេះជាមេរៀនមួយ សំរាប់ក្មេងស្រីដែល លេង Facebook យ៉ាងភ្លើតភ្លើន មិនគិតដល់សុវត្ថិភាព របស់ខ្លួន៕
ដោយ៖ ខ្មែរណូត

0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts