Saturday, November 19, 2016
Monday, July 4, 2016
5:38 PM
Anonymous
khmer News ., សិល្បៈ
No comments
កាលពីពេលថ្មីៗនេះ ម្ចាស់ចិត្ត ម្ចាស់បេះដូង របស់តារាចម្រៀងស្រីវ័យក្មេង ជ្រកក្រោមដំបូល ផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា គឺលោក សិទ្ធិ សក្ដិ បានធ្វើការនិយាយចំៗតែម្ដង ដោយគ្មានលាក់បាំងសូម្បីតែបន្ដិចឡើយ ពីអ្វីដែលលោកបានស្គាល់ពីតារាចម្រៀងស្រី វ៉ាន់ នីឡា ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។បើតាមការឲ្យដឹងតាមរយៈបទសម្ភាសន៍ដល់ «ប្រជាប្រិយ» របស់លោក សិទ្ធិ សក្ដិ លោកបាន ឲ្យដឹងថា «ខ្ញុំស្រឡាញ់ នីឡា ក៏ព្រោះតែ នីឡា ជានារីម្នាក់ដែលមានចំណុចល្អយ៉ាងច្រើន ដែលទីមួយ គឺនាងជាមនុស្សស្រឡាញ់ស្មោះ ទីពីរ នៅពេលដែលឲ្យនាងធ្វើអ្វី នាងចេះធ្វើឲ្យ របស់នោះរីកចម្រើន និងទីបី នាងតែងតែជួយជ្រោមជ្រែង និងគិតពីអនាគតខ្ញុំ ហើយជាពិសេសនាង ជាមនុស្សដែលឧស្សាហ៍ព្យាយាម និងគោរពចាស់ទុំ» ។អ្វីដែលលោក សិទ្ធិ សក្ដិ និយាយ ត្រូវបានលោកបញ្ជាក់ថា «លោកមិនមែនចេះតែនិយាយទេ ព្រោះតាំងតែពីចាប់ផ្ដើមស្រឡាញ់គ្នា កាលពីដើមឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្នជាមួយ វ៉ាន់ នីឡា ចរិតរបស់នាងគឺបែបនេះ» ។ លោកបានបន្តថា «កាលពីដំបូង មានគេសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំស្រឡាញ់ វ៉ាន់ នីឡា ហើយកាលនោះ ខ្ញុំក៏ឆ្លើយថា មកពីមាននិស្ស័យទើប ស្រឡាញ់គ្នា តែបច្ចុប្បន្ននេះ ខ្ញុំដឹងថាខ្ញុំស្រឡាញ់ វ៉ាន់ នីឡា ក៏ព្រោះតែនាងជាមនុស្សស្រីម្នាក់ ដែលខ្ញុំមិនអាចខ្វះបានក្នុងជីវិតខ្ញុំ ហើយខ្ញុំស្រឡាញ់ វ៉ាន់ នីឡា លើសជីវិតខ្ញុំទៅទៀត» ។សូមបញ្ជាក់ថា គូស្នេហ៍មួយគូនេះ មិនមានការហាមឃាត់ពីសំណាក់មាតាបិតាទាំងសងខាងឡើយ ហើយឪពុកម្ដាយខាងលោក សិទ្ធិ សក្ដិ ក៏មានការពេញចិត្តនឹងតារាចម្រៀងស្រី វ៉ាន់ នីឡា នេះដែរ និងថែមទាំងធ្លាប់ត្រូវបានលោក សិទ្ធិ សក្ដិ នាំទៅជួបចាស់ទុំខាងប្រុស និងធ្វើដំណើរកម្សាន្ដជាមួយខាងប្រុសថែមទៀតផង ៕
Wednesday, June 29, 2016
11:13 PM
Anonymous
កីឡាជាតិ, សិល្បៈ
No comments
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១០:៣៨ (30-06-2016 10:38)
តារាកែភេទថៃ Nong Poy និងតារាកែភេទឡាវ Piyada Inthavong បានធ្វើឱ្យមហាជនកោតសរសើរចំពោះសម្រស់កៃច្នៃបានល្អឥតខ្ចោះរបស់ពួកនាង ។
គេហទំព័រ AsianTown ឱ្យដឹងថា ឥឡូវតារាកែភេទទាំងពីរនាក់នោះមានគូប្រជែងសម្រស់ហើយ គឺតារាកែភេទវៀតណាម Nguen Huong Giang ។
Nguen Huong Giang ល្បីនៅពេលនាងបង្ហាញមុខ ក្នុងកម្មវិធីទូរទស្សន៍ Vietnam Idol ដោយបានបង្ហាញទេពកោសល្យច្រៀង និងរាំ។ សម្រស់ និងរូបរាងរបស់នាងទាក់ទាញក្រសែភ្នែកមហាជន ។ បច្ចុប្បន្ននាងជាអ្នកចម្រៀង និងសម្តែង ។
កាលពីពេល ថ្មីៗកន្លងមក នាង Nguen Huong Giang ត្រូវបានបោះឆ្នោតជាតារាកែភេទវៀតណាមស្អាតជាងគេក្នុងប្រទេស ៕
10:44 PM
Anonymous
khmer News .
No comments
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៧:៤៥ (30-06-2016 07:45)
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈ ដកតំណែង និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍មួយរូប ព្រមទាំងបណ្ដេញចេញពីនគរបាល ដើម្បីព្រមានដល់អ្នកមានអំណាចទាំងអស់ឲ្យចេះគោរពច្បាប់ ចេះប្រើពាក្យសំដី មានសុជីវធម៌ មានគុណធម៌ និងសីលធម៌ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចកាលពីវេលាម៉ោង១ និង២៨នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ថា ៖ «ខ្ញុំបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្តាប់សារចុះសារឡើងនូវការនិយាយរបស់ លោកឧត្តមសេនីយ៍ ។ ពាក្យ(អាប៉ូលីសចរាចរណ៍)ជាពាក្យមិនត្រឹមតែប្រមាថមើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ននគរបាលចរាចរណ៍ទាំងមូល» ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា «ខ្ញុំមិននឹកស្មានដល់សោះថា គាត់ជាប៉ូលីសបែរជាប្រើពាក្យ «អាប៉ូលីស» ចុះទំរាំប្រជាជនធម្មតា គាត់ហៅយ៉ាងម៉េចទៀតនៅពេលគាត់ខឹង? ។ ខ្ញុំអត់មានជម្រើសឱ្យល្អក្រៅពីសំរេចចិត្តទាំងការឈឺចាប់ និងសោកស្តាយ ដើម្បីដកតំណែង និង ឋានន្តរស័ក្តិ ព្រមទាំងបណ្តេញគាត់ចេញពីនគរបាលប៉ុណ្ណោះ ។ នេះជាគំរូសំរាប់អ្នកមានអំណាចទាំងអស់ឱ្យចេះគោរពច្បាប់ ចេះប្រើពាក្យសំដីមានសុជីវធម៌ មានគុណធម៌ និងសីលធម៌» ។
ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចថា «ខ្ញុំក៏សុំអំពាវនាវផងដែរ ចំពោះនគរបាលចរាចរណ៍សុំមានពាក្យសំដី និងអកប្បកិរិយាថ្លៃថ្នូរចំពោះប្រជាជន បើទោះជាគាត់មានការរំលោភច្បាប់ដោយអចេតនា ឬដោយចេតនាក្តី» ។
សូមបញ្ជាក់ថា ការសម្រេចដកតួនាទី និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រោះត្រូវអង្គភាពរបស់ខ្លួនដកបញ្ឈជើង បន្ទាប់ពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះបានឃាត់រថយន្តមួយគ្រឿង ម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9562 ដែលបានបើកមិនគោរពភ្លើងសញ្ញាចរាចរ ប៉ះចំរថយន្ដលោឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។ នេះបើយោងតាមគណនីយហ្វេសប៊ុកមួយឈ្មោះ សុវណ្ណ រីហ្គេន បានបង្ហោះកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ៕
Friday, May 6, 2016
6:51 PM
Anonymous
khmer News .
No comments
កំពត៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តតួរី២គ្រឿងបុកគ្នា បណ្តាលឲ្យផ្ទុះឆេះក្លាយជាអគ្គិភ័យ យ៉ាងសន្ធោសន្ធៅ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងលិចស្ពានដុកត្រុំលើ ផ្លូវជាតិលេខ៣ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
មន្រ្តីនគរបាលស្រុកទឹកឈូ បានថ្លែងប្រាប់ ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្ដម៉ាកសំាងយ៉ុង ពណ៌ស និងសាំងយ៉ុងពណ៌លឿង បើកទិសដៅផ្ទុយគ្នា បណ្តាលឲ្យមានអ្នករងរបួសមួយចំនួនផងដែរ តែគ្មានអ្នកស្លាប់នោះទេ។ ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកទឹកឈូ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីបាញ់ពន្លត់ភ្លើង៕
Thursday, August 27, 2015
7:39 PM
Unknown
khmer News .
No comments
ទោះបីជាខ្លួនពិការដៃទាំងពីរក្តី បុរសជនជាតិចិនវ័យ ៤៨ ឆ្នាំម្នាក់បានតស៊ូរស់ដើម្បីចិញ្ចឹមម្តាយចាស់ជរារបស់ខ្លួន។
យោងតាមវេបសាយ People's Daily Online លោក ឆេន ស៊ីនយីន ជាអ្នកស្រុករស់នៅក្នុងខេត្តចុងឈឹង ភាគនិរតីប្រទេសចិន ក្លាយជាអ្នកពិការដៃទាំងពីរដោយសារឆក់ខ្សែ ភ្លើងកាលនៅវ័យ ៧ ឆ្នាំ។
ចាប់ពេលនោះមក លោក ឆេន ស៊ីនយីន បានរៀនធ្វើម្ហូប ប្រកបរបរធ្វើកសិកម្ម និងមើលថែទាំម្តាយចាស់វ័យ ៩១ ឆ្នាំដែលមានកម្លាំងកំពុងតែចុះខ្សោយទៅៗដេកឈឺនៅលើគ្រែគួរឲ្យអាណោចអាធម។
ជាពិសេសមួយខែក្រោយនេះ ម្តាយគាត់មានអាការធ្ងន់ធ្ងរដេកកម្រើកដៃជើងមិនរួចឡើយ ដែលតម្រូវឲ្យកូនប្រុសពិការខាំពាំស្លាបព្រាដួសបាយបញ្ចុកម្ដាយគួរឲ្យអាសូរ។
ដោយសារពិការដៃទាំងពីរមិនអាចចាប់យកអ្វីបាននោះ លោក ឆេន ស៊ីនយីន បានរៀនប្រើជើងជំនួសដៃក្នុងកិច្ចការទាំងឡាយមិនថាក្នុង ឬក្រៅផ្ទះឡើយ។
កាលនៅវ័យ ១៤ ឆ្នាំ ឆេន ស៊ីនយីន ចាប់ផ្ដើមចិញ្ចឹមចៀម និងក្របី។ពេលវ័យ ២០ ឆ្នាំ លោកក៏ត្រូវជួបនូវគ្រោះកាចមួយទៀតឆក់យកជីវិតឪពុក ខណៈបងប្អូនបង្កើតក៏បែកផ្ទះសំបែងទៀត សល់តែម្តាយចាស់ជរារស់នៅយ៉ាងលំបាកវេទនា។
លោក ឆេន ស៊ីនយីន បានចាប់ផ្ដើមរៀនចម្អិនម្ហូប ធ្វើកិច្ចការផ្ទះ ផ្ដើមពីការប្រើជើងកៀបកាំបិតហាន់បន្លែ និងមុតជើងជាច្រើនដងទម្រាំស្ទាត់។
ឥឡូវនេះលោកមិនត្រឹមតែធ្វើកិច្ចការនៅផ្ទះបាយបាននោះទេ ថែមទាំងអាចធ្វើស្រែចម្ការ និងចិញ្ចឹមសត្វចៀមបាន ២៤ ក្បាល ក្របី ២ ក្បាល និងមាន់ ៤ ក្បាលទៀតផងដើម្បីជួយដោះស្រាយជីវភាគ្រួសារពីមួយឆ្នាំទៅមួយឆ្នាំ។
មានអ្នកភូមិម្នាក់ធ្លាប់បានឲ្យយោបល់គាត់ថា ពិការអ៊ីចឹងគួរតែទៅសុំទាននៅទីក្រុងធំៗទៅ អាចរកប្រាក់បានច្រើន។
តែលោក ឆេន ឆ្លើយតបទាំងកំហឹងថា៖«ខ្ញុំគ្មានដៃមែន តែខ្ញុំមានជើងទាំងពីរនៅល្អ ហើយខ្ញុំមិនអាចទៅរកលុយដោយវិធីសុំទានគេដាច់ខាត»៕
ប្រភព ៖ http://www.postkhmer.com/
Saturday, August 22, 2015
10:39 PM
Unknown
khmer News .
No comments
ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០១៥ ម៉ោង ០៩:២០
ខេត្តឧត្តរមានជ័យ ៖ រថយន្តម៉ាកហ៊ីយ៉ានដាយ មួយគ្រឿង ពណ៍លឿង ពាក់ស្លាក់លេខ៣C-៤៦-១៣ ដែលដឹកយាយជីតាជីបានគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ សីហា ២០១៥ កន្លងទៅនេះ បណ្តាលឲ្យមនុស្សស្លាប់១៧នាក់ និងរងរបួសធ្ងន់ស្រាល២២នាក់ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
បន្ទាប់ពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមក សមត្ថកិច្ចប៉ូលិសផ្នែកចរាចរណ៍ស្រុក បានស្ទួចរថយន្តខាងលើមករក្សាទុក ស្រាប់តែកើតមានពាក្យចចាមអារ៉ាមនិយាយតៗគ្នាពាសពេញស្រុកអន្លង់វែងថា មានខ្មោចលងប៉ូលិសរកតែដេកពួនមិនបានក្នុងមួយយប់ៗ ទើបលោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង ចាត់កម្លាំងប៉ូលិសឲ្យអូសរថយន្តដែលគ្រោះចរាចរណ៍នេះដាក់នៅក្នុងវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែងវិញ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ សីហា ២០១៥ ។
បន្ទាប់ពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមក សមត្ថកិច្ចប៉ូលិសផ្នែកចរាចរណ៍ស្រុក បានស្ទួចរថយន្តខាងលើមករក្សាទុក ស្រាប់តែកើតមានពាក្យចចាមអារ៉ាមនិយាយតៗគ្នាពាសពេញស្រុកអន្លង់វែងថា មានខ្មោចលងប៉ូលិសរកតែដេកពួនមិនបានក្នុងមួយយប់ៗ ទើបលោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង ចាត់កម្លាំងប៉ូលិសឲ្យអូសរថយន្តដែលគ្រោះចរាចរណ៍នេះដាក់នៅក្នុងវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែងវិញ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ សីហា ២០១៥ ។
ទាក់ទិនទៅនឹងហេតុការណ៍ថាមានខ្មោចលងប៉ូលិសក្នុងមួយយប់ៗរកតែដេកមិនបាន នារសៀលថ្ងៃទី២២ សីហា ២០១៥ កោះសន្តិភាពបានទូរស័ព្ទជួបលោកវរសេនីយ៍ទោស៊ីម វណ្ណៈ បានឲ្យដឹងថា រថយន្តដែលគ្រោះថ្នាក់ចរាចរណ៍នេះ លោកបានឲ្យកម្លាំងប៉ូលិសអូសយកទៅទុកនៅវត្តជ័យទឹកជុំប្រាកដមែន តែមិនមានខ្មោចលងនោះទេ ៕
Subscribe to:
Posts (Atom)