ចិន៖ នៅប្រទេសចិន មួយរយៈនេះតែងតែ មានហេតុការណ៍ គួរអោយរន្ធត់ កើតឡើងមិនដែលខានឡើយ។ វេលាថ្ងៃនេះនៅ ការដ្ឋានរថភ្លើងនៅតំបន់ Dong guan ស្រាប់តែមាន ព្រឹត្តិការណ៍ ដ៏គួរអោយរន្ធត់ព្រោះ ដីនៅតំបន់ធ្វើការសាងសងរថភ្លើង ក្រោមដី បានបាក់ ដោយគួរអោយញញីត។ យោងតាមពត៌ពី Apple Daily ដីនៅតំបន់នោះ បានស្រុតមុនថ្ងៃ ជីករូងដីនៅទីនោះ។
នៅពេលដែលកម្មករ កំពុងតែព្យាយាមជួសជុល ស្រាប់តែហេតុការណ៍នោះបាន ធ្វើអោយខូចខាតផ្ទះសំបែង នឹងរបស់របរ ផ្សេងៗទៀត របស់ អ្នកនៅជិតកន្លែងកើតហេតុនោះ។ នៅក្នុងគ្រោះថ្នាក់នោះ មាន កម្មករ ម្នាក់បានស្លាប់ ហើយហេតុនេះ មិនមែនទើបនឹងកើតលើកដំបូងនៅក្នុងប្រទេសនេះឡើង។ នេះជាករណីទី៥ហើយ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ ដែលកើតមានករណីដូចនេះ កាលពី៣ឆ្នាំមានករណីបានស្រុតដីប្រមាណ៤គីឡូម៉ែត្រ បង្កអោយមានការខូចខាតយ៉ាងច្រើន។
ប្រភព ៖ Khmer-note
0 comments:
Post a Comment