Tuesday, August 11, 2015

ភាពយន្ត​រឿង​ ៣.៥០(​បី​កន្លះ​)​ របស់​ផលិតកម្ម​ដើម​ត្នោត​ "Palm​ Film​ Production"​ ជា​ប្រភេទ​ខ្សែភាពយន្ត​អប់រំ​ និង​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​សង្គម​ខ្មែរ​ជា​លក្ខណៈ​សម័យ​ មនោសញ្ចេតនា​ ដែល​ធ្លាប់​គ្រោង​ដាក់​បញ្ចាំង​នា​ចុងឆ្នាំ​២០១៣​កន្លង​មក​ តែ​ជួប​រឿង​អកុសល​ត្រូវ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​មិន​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​នោះ​ ឥឡូវនេះ​បាន​ទទួល​ទិដ្ឋាការ​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​វិញ​ហើយ​ ក្រោយ​ការ​ខកខាន​អស់​រយៈពេល​ជិត​២​ឆ្នាំ​ និង​បន្ទាប់​ពី​មានការ​តវ៉ា​ស្វែងរក​យុត្តិធម៌​យ៉ាង​សកម្ម​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​ទទួល​បានការ​ដាក់​បញ្ចាំង​របស់​អ្នក​ផលិត​ និង​អ្នកដឹកនាំ​រឿង​ គឺ​លោក​ ឆាយ​ បូ​រ៉ា​ ។​
​ភាពយន្ត​រឿង​ ៣.៥០​ ដែល​មាន​រយៈពេល​បញ្ចាំង​១​ម៉ោង​៣០​នាទី​ សន្ទនា​ជា​ភាសា​ខ្មែរ​ ប្រព័ន្ធ​ Digital​ បណ្តាញ​ Pal​ ដែល​ទទួល​ការ​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​នៅ​កម្ពុជា​នេះ​ តាម​រយៈ​ទិដ្ឋាការ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​លេខ​១១៨​ វ​.​វ​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ឆ្លងកាត់​គណៈកម្មការ​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​
​នា​ពេល​កន្លង​មក​ លោក​ ឆាយ​ បូ​រ៉ា​ ក្នុង​នាម​ជា​អ្នក​ផលិត​ និង​ដឹកនាំ​រឿង​ ៣.៥០​ ធ្លាប់​បាន​បញ្ជាក់​ថា​ ខ្សែភាពយន្ត​នេះ​មិន​បាន​មើលងាយមើលថោក​ដល់​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​មាន​ខ្លឹមសារ​អប់រំ​កូន​ខ្មែរ​ឲ្យ​ជៀស​ឆ្ងាយ​ពី​មនុស្ស​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ ។​ ខ្សែភាពយន្ត​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​ដូច​ការ​ចោទប្រកាន់​របស់​នាយកដ្ឋាន​ភាពយន្ត​ដែល​ឈាន​ទៅ​ដល់​ការ​មិន​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​នោះ​ឡើយ​ ។​ លោក​ ឆាយ​ បូ​រ៉ា​ បាន​សង្កត់ធ្ងន់​ទៀត​ថា​ ក្នុង​នាម​លោក​ជា​អ្នក​ផលិត​ និង​ដឹកនាំ​រឿង​ លោក​តែងតែ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ សុជីវធម៌​ និង​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​របស់​លោក​ និង​នាំ​កិត្យានុភាព​ជូន​ជាតិ​របស់​លោក​ តាម​រយៈ​ស្នាដៃ​ទី​១​របស់​លោក​ គឺ​រឿង​ ឃ្លា​តទៅ​សែន​ឆ្ងាយ​ ជា​ស្នាដៃ​ដែល​អន្តរជាតិ​ទទួលស្គាល់​ និង​បាន​យក​ទៅ​ដាក់​បញ្ចាំង​ក្នុង​មហា​ស្រព​ភាពយន្ត​របស់​ Hollywood​ ។​
​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ ខ្សែភាពយន្ត​រឿង​ ៣.៥០​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទន្ទឹងរង់ចាំ​ទស្សនា​នោះ​ ធ្លាប់​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ប្រទេស​សិង្ហ​បុរី​ ដោយ​មាន​អ្នកចូលរួម​ទស្សនា​គាំទ្រ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​ ខណៈ​អស់​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មក​ បែរជា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ដាក់​បញ្ចាំង​គួរ​ឲ្យ​សោកស្តាយ​បំផុត​ទៅ​វិញ​ ៕​
ដើមត្នោត


0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts