ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០១៥ ម៉ោង ០៩:៥១
សារព័ត៌មាន «អេមីរ៉ាត់ ២៤/៧» កាលពីថ្ងៃទី៩ សីហា ២០១៥ ផ្សាយថា នាងក្រមុំអាយុ២០ឆ្នាំម្នាក់លង់ទឹកស្លាប់នៅតំបន់ឆ្នេរក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រោះតែឪពុកហាមមិនឱ្យសន្តិសុខចូលជួយ ខ្លាចថាប៉ះពាល់រាងកាយកូនស្រី និងធ្វើឱ្យខូចខាតកិត្តិយស ។
លោកអាម៉េដ ប៊័រគីបា មេបញ្ជាការរងក្នុងអង្គភាពស្រាវជ្រាវ និងជួសង្គ្រោះនៅក្រុងឌូបៃ ឱ្យដឹងថា ករណីនោះគឺជារឿងដាក់គំនាបផ្លូវចិត្តលើប៉ូលិស ដោយឪពុកនារីនោះជាជនជាតិអាស៊ី បាននាំក្រុមគ្រួសារទៅកម្សាន្តនៅឆ្នេរសមុទ្រ។ នាងក្រមុំបានលេងទឹកយ៉ាងសប្បាយរីករាយ ហើយពេលលង់ទឹកនាងបានស្រែកឱ្យគេជួយ ។ ភ្លាមនោះកងសន្តិសុខ២នាក់ប្រញាប់ចូលជួយ ប៉ុន្តែត្រូវឪពុករបស់នាងជំទាស់ព្រោះមិនចង់ឱ្យប៉ះពាល់ខ្លួនប្រាណនាង ។
លោកប៊័រគីណា បញ្ជាក់ថា ឪពុករបស់នាងក្រមុំនោះមានមាឌធំ រឹងប៉ឹងល្អ ព្យាយាមចាប់ទាញ និងឈ្លោះជាមួយសមត្ថកិច្ចមិនឱ្យទៅជួយកូនស្រី ដោយបញ្ជាក់ថា សុខចិត្តឱ្យនាងស្លាប់ប្រសើរជាងឱ្យប៉ះពាល់ខ្លួនប្រាណនាង ។ សពនាងក្រមុំនោះត្រូវប៉ូលិសស្រង់ចេញពីទឹក ខណៈបុរសជាឪពុកត្រូវប៉ូលិសចាប់ខ្លួន ៕
ប្រភព ៖ កោះសន្តិភាព
0 comments:
Post a Comment