Monday, August 17, 2015

ប្រភព​ព័ត៌មាន​ពី Channel News Asia បានឱ្យ​ដឹង​ថា គ្រាប់បែក​មួយ​បាន​ផ្ទុះ​នៅ​ខាងក្រៅ​ទី​សក្ការៈបូជា​សាសនា​នៅ​ក្នុង​កណ្តាល​ទីក្រុង​បាងកក​ប្រទេស​ថៃ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​បាន​សម្លាប់​មនុស្ស 27​នាក់ និង​របួស​យ៉ាង​ហោច​ណាស់​​ជាង​៨០​នាក់ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ ។
ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ការ​បំផ្ទុះ​គ្រាប់បែក​គ្រាប់​ទី​មួយ​គឺ​នៅ​ជិត​ស្ថានីយ៍ Skytrain និង​មួយ​គ្រាប់​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​ទី​សក្ការៈបូជា Erawan ។
លោក Prawit Wongsuwong រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា «​វា​ជា​គ្រាប់បែក TNT ... មនុស្ស​ដែល​ធ្វើ​វា បាន​កំណត់​គោលដៅ​ជនបរទេស និង​បំផ្លាញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច» ៕



0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts