Sunday, August 16, 2015

ភ្នំពេញ: ដោយ​មាន​ភាព​ក្លាហាន មិន​ញញើត​នឹងអន្លូង​របស់​ក្រសួង ​និង​ស្ថាប័ន​ថែទាំ​ប្រពៃណី​វប្បធម៌​ខ្មែរ​នោះ កញ្ញា ដេនី បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងក្នុង​ពិភព​សិល្បៈ​សម្តែង​ ជាមួយ​នឹង​ការ​បង្ហាញ​រូបភាព​សិចស៊ី​ លែង​ខ្លួន​ស្ទើរអាក្រាត អមដោយ​សំណេ​រសារខ្លី​ដែលបង្ហោះ​ក្នុងគណនី​ហ្វេស​ប៊ុក តារាសិចស៊ី​ឆ្នាំ ២០១៥ ។
ក្នុងវ័យ ២១ ឆ្នាំ កញ្ញា ដេនី មិន​ធ្លាប់បាន​បន្សល់​ស្នាដៃ​សិល្បៈ​ជាដុំ​កំភួន​ដើម្បី​កសាង​ប្រជាប្រិយ​ភាព​នោះ​ទេ ទើប​តែ​រំលេច​ពី​រូបថត​សិចស៊ី​ចំហ​ដើម​ទ្រូង​ មូលក្លំ គួរឲ្យ​ក្នាញ់​ មួយ​កំណាត់ខ្លួនខាង​លើ​ពីឱកាស​ថតស្ប៉ត​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​លក់​ផលិត​ផល​ថែរក្សា​សម្រស់ ម៉េកាប៊ែល។
​បន្ថែម​លើនេះថ្មីៗនាង​ហ៊ានលែង​សម្រស់​ម៉ាអស់​ដៃ ​រំលេច​តាំងពី​ចុងសក់​ដល់​ចុងជើង មាន​បិទបាំង​តែ​កន្លែង​កេរ្តិ៍​ខ្មាស​ស្រ្តី​បន្តិចនោះ​ ​បង្កឲ្យ​ភ្ញាក់ផ្អើល បើសូម្បី​តែ​អ្នក​សិល្បការិនី​រួមអាជីព ក៏​លាន់មាត់​ចុះចាញ់​នាង​ដែរ​ថា មិន​ហ៊ាន​ធ្វើដូច​នាង​ទេ សុំសរសើរ​ភាព​ក្លាហាន ដេនី ឯង​ហើយ​។
បង្ហាញ​ពី​ជំហរមិន​ដកថយចំពោះ​ភាព​សិចស៊ី​ដាច់ខាត កញ្ញា ដេនី បាន​ប្រាប់​ថា៖ «រូបភាពសិចស៊ី​ប៉ុ​ណ្ណឹង​ មិនទាន់​បំពេញ​មហិច្ឆតា​របស់​ខ្ញុំ​នោះ​ទេ នៅ​​មាន​លើសនេះទៀត​។ ប្រសិន​បើ​មិន​ហ៊ាន​បញ្ចេញ​ភាព​សិចស៊ី​ ក៏​គ្មានភាព​ទាក់ទាញ​ដែរ​»។
តារា​បង្ហាញ​សាច់​ទ្រលុក​ទ្រលន់​រូប​នេះ បាន​បន្ដ​​ថា៖​ «ខ្ញុំ​មិន​ទៅ​ខ្លាចអី​សម្រាប់​រូបថត​បែបសិចស៊ីនោះទេ​។ វា​ជា​រូបភាព​បែបសិល្បៈ ដូច​ជា ​រូបថត​កាល​ពី​ខ្ញុំថត​ឲ្យ​ក្រុមហ៊ុន​ថែរក្សា​សម្រស់​ម៉េកាប៊ែល ឲ្យ​តែ​ខាង​ក្រុមហ៊ុន​កុម៉្មង់​ថត​សិចស៊ី​កម្រិតណាក៏​បាន​ដែរ​»។
បើ​ទោះ​ជា​ហាមាត់​បិទមាត់​ពេលណា​ក៏​មិន​ចាកចេញពី​ភាពសិចស៊ី​ក៏​ដោយ ប៉ុន្តែ​តារា​សម្តែង​ជើងខ្ចី​ ដែល​មិន​មាន​ប្រវត្តិ​ប្រឡងកម្ម​វិធីសិល្បៈ ដែល​ចូល​តាម​ការណែនាំ​របស់​ផលិតករមួយ​រូប កញ្ញា ដេនី ក៏​នៅ​រា​រែក​ចំពោះ​ការសម្តែង​ភាព​សិចស៊ី​ស្រើបស្រាល​លើគ្រែដែរ ​ដោយ​នាង​បញ្ជាក់​ថា៖​ «បើត្រឹមតែថតស្ប៉ត និង​សម្តែង​ក្នុងកាយ​វិការ​សិចស៊ី​ធម្មតា នោះ​មិន​ទៅ​ខ្លាច​ទេ កុំឲ្យ​សម្តែង​ភាពយន្ដ​​ស្រើបស្រាល​នោះ ក៏​មិន​ទទួល​ទេ​»។
កញ្ញា ដេនី អះអាង​ថា ខ្លួនចាប់​កំណើត​ពី​ត្រកូលគ្រួសារ​ ដែល​មាន​ជីវភាព​ធូរធារស្រាប់ ហើយ​ក៏​មាន​ជំនួញផ្ទាល់​ខ្លួនហើយ​ដែរ​។ ប៉ុន្តែ​ដោយ​សារតែ​ការស្រឡាញ់​ពី​ការងារ​សិល្បៈ​ទើបនាង​ហក់​ចូល​មក​ប្រឡូក​ក្នុងការងារនេះ។
ដេនី ​បន្ថែម​ថា៖​ «ខ្ញុំ​ចូលសិល្បៈ​មិនមែន​ដើម្បីយក​សិល្បៈ​ជាឈ្នាន់ដើម្បី​បង្ហាញភាព​សិចស៊ី​ទាក់ទាញអ្វី​នោះ​ទេ។ វា​មក​ពី​ការ​ស្រឡាញ់​បាន​ជា​ខ្ញុំចូល ហើយពេលនេះ​ក៏​មាន​ការងារ​សិល្បៈ​ច្រើន​ដែរ ក្រៅពី​ថត​ស្ប៉ត ​និង​សម្តែង​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​​ផលិតកម្ម​ថោន និងសាន់ដេ»។
ប៉ុន្តែ​យ៉ាងណា​ កញ្ញា ដេនី បដិសេធភាព​សិចស៊ី មិនមែនចង់លើកពាន​ឆ្នាំ ២០១៥ នោះទេ ដោយ​នាង​បន្ថែម​ថា៖​ «ខ្ញុំពិត​ជា​សរសេរថា សិចស៊ី​ប្រចាំ​ឆ្នាំ ២០១៥ មែន ប៉ុន្តែ​មិន​សំដៅ​អ៊ីចឹង​ទេ។ សរសេរលេង តែ​ក៏​មិន​បោះបង់ដែរ ភាពសិច​ស៊ី​ចំពោះការ​ស្លៀកពាក់​បញ្ចេញសាច់នេះ ជាចំណូល​ចិត្ត​ខ្ញុំ​តាំង​ពី​តូច​ហើយ​»៕ ​
by : http://www.postkhmer.com/

0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts