Tuesday, August 11, 2015

សារព័ត៌មាន​ Mirror​ របស់​អង់គ្លេស​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ មាន​គូ​សេ្ន​ហ៍​មួយគូ​បាន​នាំ​គ្នា​រួម​ភេទ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ នា​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ ដោយ​បញ្ចេញ​សំឡេង​ថ្ងូរ​រំខាន​ដល់​អ្នក​រស់នៅ​ក្បែរៗ​នោះ​ ក្នុង​ទីក្រុង​ Cambridge​ ប្រទេស​អង់គ្លេស​ ធ្វើ​ឲ្យ​ភ្ញាក់​ពី​ដំណេក​សឹង​គ្រប់​គ្នា​ស្មានថា​មាន​សត្វ​ចម្លែក​ចេញ​មក​រាតត្បាត​លុកលុយ​ទីក្រុង​ ។​
​និស្សិត​ច្បាប់​នៃ​មហាវិទ្យាល័យ​ Anglia​ Ruskin​ ម្នាក់​ឈ្មោះ​ គ្រី​ស្ទៀ​ន​ ហ្គ្រេ​ អាយុ​២០​ឆ្នាំ​ ដែល​មាន​លំនៅ​ឋាន​នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ លោក​បានឮ​សំឡេង​ថ្ងូរ​នៅ​ក្បែរផ្លូវ​ ដោយ​មិនដឹង​ថា​ជា​សំឡេង​ថ្ងូរ​របស់​មនុស្ស​កំពុង​រួម​ភេទ​នោះ​ទេ​ គឺ​ស្មាន​តែ​មាន​សត្វ​ចម្លែក​ចេញ​មក​រាតត្បាត​លុកលុយ​ក្នុង​ទីក្រុង​បញ្ចេញ​សំឡេង​ឲ្យ​មនុស្ស​ភិតភ័យ​ទាំង​កណ្តាលរាត្រី​ ។​ ខណៈ​ដែល​លោក​បើក​វាំងនន​របាំង​បង្អួច​ក្នុង​បន្ទប់​ ទើប​មើលឃើញ​ដៃគូ​ស្នេហា​មួយគូ​កំពុង​រួម​ភេទ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ហើយ​លោក​ក៏​បាន​ថត​ជា​ Video​ Clip​ ពី​សកម្មភាព​រួម​ភេទ​របស់​គូស្នេហ៍​នោះ​ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ Internet​ ទុក​ចែករំលែក​ឲ្យ​គេ​មើល​កម្សាន្ត​តែ​ម្តង​ទៅ​ ៕​
ដើមត្នោត

0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts