ក្រុមកីឡាករជម្រើសជាតិកម្ពុជាជាម្ចាស់ផ្ទះ ត្រូវបានក្រុមភ្ញៀវអាហ្វហ្គានីស្ថានបំបាក់ក្នុងលទ្ធផល ០-១ សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ ខណៈអ្នកគាំទ្រកីឡាបាល់ទាត់សម្តែងនូវការខកចិត្តជាលើកទី២ បន្ទាប់ពីកម្ពុជាម្ចាស់ផ្ទះត្រូវបានភ្ញៀវសិង្ហបុរីលត់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ០-៤ កន្លងទៅថ្មីៗនេះ ។
នេះគឺជាលទ្ធផលបរាជ័យជាលើកទី២ហើយសម្រាប់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅលើទឹកដីខ្លួនឯងជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះ World Cup 2018 បន្ទាប់ពីចាញ់ក្រោមថ្វីជើងរបស់ភ្ញៀវសិង្ហបុរីកាលពីវេលាល្ងាចនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ក្នុងលទ្ធផល ០-៤ ហើយនៅរាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ ក៏ត្រូវបានចាញ់ក្រោមថ្វីជើងរបស់ភ្ញៀវអាហ្វហ្គានីស្ថានក្នុងលទ្ធផល ០-១ ថែមទៀត ៕
ដើមត្នោត
0 comments:
Post a Comment