Tuesday, August 11, 2015

​ខេត្តបន្ទាយមានជ័យ ៖ ​សព​បុរស​ម្នាក់​ ត្រូវ​បាន​អ្នក​បេះ​ត្រកួន​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ប្រឡាយ​​ទឹក​ កាល​ពី​​វេលា​ម៉ោង​១រសៀល​​ថ្ងៃ​ទី​១១ ​សីហា​ ២០១៥ ​​ស្ថិត​​នៅ​ក្នុងភូមិ​គីឡូ​ម៉ែ​ត្រ​​​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។
​ពលរដ្ឋ​ដែល​ប្រទេះ​ឃើញ​​សព​ និយាយ​​ថា​ ​ពេល​គាត់​​​ទៅ​រក​បេះ​ត្រកួន​ ​​ស្រាប់​​តែ​​ប្រទះ​ឃើញ​​សព​​​​​​មាន​សភាព​​​​​រលេះរលួយ​ស្បែក​​នៅ​ក្នុង​ទឹកមាត់​ប្រឡាយ​ ​ហើយ​គាត់​បាន​​រាយការណ៍​ជូន​សមត្ថ​កិច្ច​​ ​។
មន្ត្រី​នគ​របាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បានឱ្យ​ដឹង​​ថា​​ ​សព​នៅ​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ តែ​ជា​សាក​សព​បុរស​​​មាន​កម្ពស់​១,៥​ម៉ែត្រ​ ​​ស្លៀកខោខ្លី​ពណ៌​ខ្មៅ​ ​ពាក់​អាវដៃវែង​ពណ៌​ដី​ ​​និង​ពាក់​នាឡិកា​នៅ​ដៃខាង​ស្តាំ​ ។
​​ក្រោយ​ពី​​​សតមត្ថកិច្ច​ពិនិត្យ​សាក​សព​​មិន​ឃើញ​​​មាន​ស្លាក​ស្នាម​​អ្វី​ទាំង​អស់ ​​​​​​បាន​​សន្និដ្ឋាន​ជំហាន​​ដំបូង​ថា ​បុរស​ខាង​លើ​​សង្ស័យ​​ស្រវឹង​ដើរ​ធ្លាក់​ប្រឡាយ​លង់​ទឹក​ស្លាប់​ ៕
ប្រភព ៖ កោះសន្តិភាព

0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts