ខេត្តកណ្តាល ៖ សពស្ត្រីម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីល្ងាចថ្ងៃទី១៤ សីហា ម្សិលមិញ នៅក្រោមស្ពានព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ដោយគេមិនបានស្គាល់អត្តសញ្ញាណឡើយ។ បើតាមលោលវរៈសេនីយ៍ ស៊ឹម ប៊ុតបណ្ឌិត អធិការក្រុងតាខ្មៅបានប្រាប់ថា ជនរងគ្រោះមានអាយុប្រហែលជាង៣០ឆ្នាំ សម្បុរសណ្តែកបាយសក់ក្រងចងកៅស៊ូ មានកម្ពស់១ម៉ែត្រ៥៣។
លោកអធិការថា នៅល្ងាចមិញមានប្រជាពលរដ្ឋទូរស័ព្ទប្រាប់សមត្ថកិច្ចថា មានសាកសពស្លាប់អណ្តែតទឹក ហើយសមត្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យសាកសពពុំឃើញមានស្នាកស្នាមអ្វីគួរឲ្យគត់សម្គាល់ឡើយ។ លោកអធិការសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើមានបាត់សមាជិកក្រុមគ្រួសារសូមមកទាក់ទងសមត្ថកិច្ច៕
http://ann.com.kh/
Friday, August 14, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment