Monday, August 10, 2015

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​សហការ​ជាមួយ​កម្លាំង​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ និង​ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ​រុករក​ជនបរទេស​លួច​ចូល​ស្នាក់​នៅ និង​បំរើ​ការងារ​ខុសច្បាប់​នៅ​តាម​បណ្តា​ទីតាំង​ហាង​កាហ្វេ និង​រោង​សិប្បកម្ម​ឈើ​នានា​ក្នុង​ក្រុង​សៀមរាប ។ ហេតុ​ការ​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៣​នាក់​នេះ​ឡើង​នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែសីហា​ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​តាម​ហាង​កាហ្វេ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរ​រាប ។
លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​«​កោះសន្តិភាព​»​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ដែល​ធ្វើការ​ឃាត់ខ្លួន​​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ង្វៀ​ង ធី​ថា​ន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងឈើ​ ក្នុង​សង្កាត់​ស្វាយ​ដង្គំ, ២-​ឈ្មោះ ង្វៀ​ង ធី​ដា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​រត់​តុ​តាម​ហាង​កាហ្វេ​យីហោ លីលី នៅ​ម្តុំ​ផ្សា​រញ៉ែ ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ​, និង​៣-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​តុទូនៅ​ម្តុំ​ក្រោយ​ផ្សារ​លើ​ធំ​ថ្មី ក្នុង​សង្កាត់​សាលា​កំរើក ។
បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​អន្តោប្រវេសន៍​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១០ ខែសីហា​ឆ្នាំ​២០១៥ ដើម្បី​ដេញ​ចេញពី​ស្រុក​ខ្មែរ ៕
ប្រភព ៖ កោះសន្តិភាព


0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts