Monday, August 10, 2015

មនុស្ស​២​នាក់​ត្រូវ​គ្រាប់កាំភ្លើង​របួស​ពេល​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​បាតុករ​និង​ប៉ូលិស​កាលពី​យប់​ថ្ងៃ​ទី​៩ សីហា​នៅ​ទីក្រុង FERGUSON រដ្ឋ​មី​ស៊ូ​រី សហរដ្ឋអាមេរិក ក្រោយ​ទិវា​គោរព​វិញ្ញាណក្ខន្ធ​យុវជន​ស្បែក​ខ្មៅ MICHAEL BROUN ដែល​ប៉ូលិស​ស្បែ​សម្នាក់​សម្លាប់​កាលពី​១​ឆ្នាំ​មុន ។ ការ​បាញ់ប្រហារ​កើត​មាន​ពេល​កងកម្លាំង​ប៉ូលិស​ប៉ុនប៉ង​បំបែកពួក​បាតុករ​នៅ​តាម​ដង​វិ​ថី​មួយ​នៃ​ទីក្រុង​នោះ​ជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស​តវ៉ា​ជា​បន្តបន្ទាប់ ក្រោយ​ការ​សម្លាប់​យុវជន​នេះ ។

នៅ​ទីក្រុង FERGUSON ដែល​មាន​ពួក​ស្បែក​ខ្មៅ​ភាគច្រើន កាលពី​ថ្ងៃ​ទី​៩ សីហា មាន​រៀបចំ​ការ​ប្រមូលផ្តុំ​មនុស្ស​ក្រោម​ពាក្យស្លោក​ថា «BLACK  LIVES MATTER» ដើម្បី​បរិហារ​អំពើ​ហិង្សា​របស់​ប៉ូលិស​លើ​សហគមន៍​ស្បែក​ខ្មៅ ៕
ប្រភព ៖ កោះសន្តិភាព 

0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts