ជួយឲ្យមានសុខភាពល្អ
ការសម្រេចកាម ធ្វើឲ្យរាងកាយផលិតសារធាតុ ហ្វីនីធីឡាមីន, អេមហ្វីតាមីន ធម្មជាតិដែលអាចជួយកាត់បន្ថយការស្រេកឃ្លានអាហារផ្អាប់, បារី និងការទទួលទានច្រើនហួស។
ការពារសុខភាពរាងកាយ
យោងតាមការស្រាវជ្រាវនៅសកលវិទ្យាល័យ Wilkes បានឲ្យដឹងថា មនុស្សដែលរួមភេទបានទៀងទាត់ អាចធ្វើឲ្យកម្រិតនៃ អ៊ីម៉ូណូក្លូប៊ូលីន A ឡើងខ្ពស់ ជួយដល់រាងកាយប្រឆាំងនឹងការឆ្លងមេរោគ។
លើសពីនេះទៀត បុរសដែលសម្រេចទឹកកាមបានយ៉ាងតិចណាស់ ៥ដងក្នុង ១សប្តាហ៏ ធ្វើឲ្យអត្រានៃភាពគ្រោះថ្នាក់ដោយសារមហារីកប្រូស្តាតមានតិច។
ព្យាបាលជំងឺឈឺក្បាល
យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា កន្លែងខួរតូចដែលផ្សាភ្ជាប់ទៅនឹងក្រពេញទឹករំអិលបណ្តាលឲ្យឈឺក្បាល។
នៅពេលមានអារម្មណ៏សម្រើប និងសម្រេចទឹកកាម អាចជួយបង្កើនបរិមាណសារធាតុ អុកស៊ីតូស៊ីន នៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក ដែលបណ្តាលឲ្យក្រពេញទឹករំអិលបញ្ចេញសារធាតុអង់ដូភីន, ប៉ិបទីត នឹងជួយកាត់បន្ថយការឈឺចាប់ ហើយចាប់ផ្តើមធ្វើឲ្យមានអារម្មណ៏ប្រសើរឡើងវិញ។
កាត់បន្ថយការឈឺចាប់ពេលមានរដូវ
ស្បូនរបស់អ្នកនឹងរួមខ្លី ក្នុងកំឡុងពេលសម្រេចទឹកកាម ហើយអាចជួយកម្ចាត់សមាសធាតុធ្វើឲ្យឈឺចាប់ និងលាងឈាម ព្រមទាំងជាលិកា។
ការរួមខ្លីរបស់ស្បូនមានន័យថា ការមករដូវនឹងមានការឈឺចាប់តិចតួចបំផុត។
ស្បែកស្រស់ស្អាត
ដោយសារតែក្រោយពេលសម្រេចទឹកកាម ធ្វើឲ្យសារធាតុអង់ដូភីន, ចរាចរណ៏ឈាម និងអុកស៊ីសែន មានការកើនឡើង បណ្តាលឲ្យស្បែករបស់អ្នកមានសម្រស់ស្រស់ស្អាត។
រាងកាយរបស់អ្នកនឹងបានដកដង្ហើមវែងៗ ដែលធ្វើឲ្យស្បែកមានសុខភាពល្អ និងបង្កើនសម្រស់លើផ្ទៃមុខ៕
មង្គលការ
0 comments:
Post a Comment