Tuesday, August 11, 2015

ដោយ​ខឹងសម្បា​នឹង​សង្សារ​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ​ខ្លួន​ យុវជន​ម្នាក់​បាន​បង្ហោះ​រូបភាព​លើ​គ្រែ​របស់​ខ្លួន​ជាមួយ​នាង​ជា​សង្សារ​ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដើម្បី​បង្ហាញ​អំពី​ការ​សងសឹក​ឲ្យ​អតីត​សង្សារ​បាក់មុខបាក់មាត់​ខូចខាត​កិត្តិយស​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបន្ទាយមានជ័យ​ ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ កាលពី​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅផ្ទះ​ជនសង្ស័យ​តែ​ម្តង​ ។​
​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ រឿង​បង្ហោះ​រូបភព​អាសអាភាស​នោះ​ មានឈ្មោះ​ ញឹ​ម​ ចាន់​ណា​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​គាប​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​
​ជនសង្ស័យ​ឈ្មោះ​ ញឹ​ម​ ចាន់​ណា​ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ មុន​ពេល​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ ឲ្យ​ដឹង​ថា​ រូបភាព​អាសអាភាស​លើ​គ្រែ​ដែល​ខ្លួន​បាន​បង្ហោះ​ក្នុង​ Facebook​ នោះ​ជា​រូបភាព​កាត់ត​ប៉ុណ្ណោះ​ ដ្បិត​ខ្លួន​មានការ​ខឹងសម្បា​នឹង​សង្សារ​ផ្តាច់ចំណង​ស្នេហ៍​ ហើយ​ក៏​ធ្វើការ​សងសឹក​នឹង​សង្សារ​វិញ​តាម​វិធី​បែប​នេះ​ ៕​
ដើមត្នោត

0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts