Monday, August 10, 2015

ខេត្តព្រះវិហារ ៖ បុរស​​ម្នាក់ឈ្មោះ​ឡូញ សេរី​សោ​ភ័​ណ្ឌ អាយុ​​៤៥​ឆ្នាំ ជា​នាយ​រ​ង​ការិយាល័យ​អគ្គិ​ភ័យ ផឹកស៊ី​នៅ​ក្នុងផ្ទះ​​របស់​ខ្លួន​មិន​អស់​ចិត្ត ​ក៏​​សុំ​ប្រពន្ធ​ចេញ​ទៅ​ផឹកស៊ីនៅ​ខាងក្រៅ​ផ្ទះទៀត ស្រាប់តែ​​ឡើង​ជិះ​រថយន្ត​​ជ្រុល​ច​ង្កូ​ច​ទៅ​បុក​ប្រពន្ធ​ខ្លួនឯ​ង​ជាប់​នឹង​ជញ្ជាំង​ផ្ទះ​​ស្លាប់​ភ្លាម​​មួយ​រំពេច កាលពី​យប់​ថ្ងៃ​ទី​០៨ ​សីហា​ កន្លងមក ស្ថិត​ក្នុង​ភូមិ​អណ្តូង​ពោធិ៍​ សង្កាត់​​កំពង់​​ប្រណាក ក្រុង​ព្រះ​វិហារ ​។
តាម​សាក្សី​នៅ​​នឹង​កន្លែង​កើតហេតុ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ​បុរស​ជា​ប្តី​បាន​ផឹកស្រា​នៅ​ក្នុងផ្ទះ​​របស់​ខ្លួន​ជាមួយ​មិត្តភក្តិ ក្រោយមក​​បុរស​ជា​ប្តី​ខាងលើ​បាន​សុំ​ប្រពន្ធ បើក​រថយន្ត​ឡិច​ស៊ី​ស​៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-8222 ដើម្បី​ចេញ​ទៅ​ផឹកស៊ី​នៅ​​ខាងក្រៅ​ជាមួយ​មិត្តភក្តិ​បន្ត​ទៀត ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​ផង តែ​ត្រូវ​ប្រពន្ធ​បដិសេធ​ដោយសារ​ឃើញ​ប្តី​ស្រវឹង​ខ្លាំង​​​ពេក ស្រាប់តែ​បុរស​ខាងលើ​​មិន​ស្តាប់ រួច​ក៏​បាន​ឡើង​ជិះ​​រថយន្ត​បម្រុង​ថយក្រោយ តែ​ចៃដន្យ​ដោយសារ​តែ​បុរស​ខាងលើ​មិន​សូវ​​ប៉ិនប្រសព្វ​បើករថយន្ត​ផង ស្រាប់តែ​​​បាន​ដាក់​លេខ​​រថយន្ត​ទៅ​មុខ​បុក​ប្រពន្ធ​​តាំង​ពីមុខ​ផ្ទះ​រហូត​ធ្លាយ​ជញ្ជាំង​ក្រោយ​ផ្ទះ​​ស្លាប់​ភ្លាម​ៗ​​មួយ​​រំពេច ។
​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ​ស្ត្រី​ជន​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះជឹ​ម វ​ណ្ណា អាយុ​៤២​ឆ្នាំ មានកូន​​ប្រុស ​មានទីលំ​នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។ មក​ដល់​ពេល​នេះ ជន​បង្ក​​ជា​ប្តី​ ត្រូវសមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារកំពុង​កសាងសំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ។
ប្រភព ៖ កោះសន្តិភាព





0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts