តារាសម្តែង និងចម្រៀងប្រចាំផលិតកម្មអឹម(M Production) គឺកញ្ញា ពេជ្រ សូលីកា បានទម្លាយអាថ៌កំបាំងសេ្នហាដ៏ជូរចត់របស់នាង ជាមួយលោកឧត្តមសេនីយ៍ទោ(ផ្កាយ២) បម្រើការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ តាមរយៈបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម ។
កញ្ញា ពេជ្រ សូលីកា ដែលបាត់មុខពីពិភពសិល្បៈមួយរយៈ បាន Post ពាក្យពេចន៍ និងភ្ជាប់ជាមួយរូបថតលោកផ្កាយ២ប៉េអឹមនោះផង នៅក្នុង Timeline របស់នាងនៃបណ្តាញព័ត៌មានសង្គម Facebook ថា "រស់នៅជាមួយគ្នា២ឆ្នាំ បានត្រឹមតែឈឺចាប់ រងការមាក់ងាយ ប្រច័ណ្ឌឥតស្រាកស្រាន្ត តាមដានឥតឈប់ឈរ សូម្បីតែឡាន១គ្រឿងក៏ដកហូតវិញទៀត" ។
តាមរយៈរូបថតលោកផ្កាយ២ដែលកញ្ញា ពេជ្រ សូលីកា បានបង្ហាញនោះ គឺលោក សៀ សម្បត្តិ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) និងកាន់តំណែងជាស្នងការនៃស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
មិនទាន់បានឃើញនូវប្រតិកម្មពីសំណាក់លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ នៅឡើយទេ ពាក់ព័ន្ធនឹងការទម្លាយអាថ៌កំបាំងស្នេហាជូរចត់ដោយកញ្ញា ពេជ្រ សូលីកា នោះ គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ ៕
ដើមត្នោត
0 comments:
Post a Comment