Wednesday, August 12, 2015

រាជ​ធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​លឿន​ដូច​ហោះ​រេ​ចង្កូត​ទៅ​បុក​ពំនូកដី​ចាក់​គ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ខាងឆ្វេង​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​២​ត្រឡប់​បះ​ជើងទ្រ​មេឃ​ធ្វើ​ឲ្យ​អ្នក​ជិះ​សន្លប់​ទាំង​២​នាក់ កាលពីវេលា​ម៉ោង​១០​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ​សីហា តាម​ផ្លូវ​៣០​ម៉ែត្រ ភូមិ​ដំណាក់​ធំ​៣ ក្រុម​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ​២V៣៧៤១  ជិះ​គ្នា​២​នាក់​ជា​ជនជាតិ​ចិន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ តាម​ផ្លូវ​៣០​ម៉ែ​ត្រ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូងក្នុង​ល្បឿន​លឿន​ ពេលមក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បើក​ឡើង​លើ​ពំនូកដី​ដែល​គេ​ចាក់​ទុក​ចោល​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ហើប​កង់​ក្រឡាប់​២​ជុំ បះជើង​ឡើ​លើធ្វើ​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​សន្លប់​ទាំង​២​នាក់ ។
ក្រោយ​ពេល​កើតហេតុ​បុរស​ដែល​សន្លប់​ជា​ជនជាតិ​ចិន​ទាំង​២​នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល ចំណែក​រថយន្ត​​ត្រូវ​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ៕
ប្រភព ៖ កោះសន្តិភាព



0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts