Wednesday, August 12, 2015

ខេត្តស្វាយរៀង​ ៖ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​ ​ដោយ​សារ​រថយន្ត​កុង​តឺន័របុក​ម៉ូតូ​​​ពីក្រោយ​ពេញទំហឹងបណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ​​​កាលពី​វេលា​​​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ​សីហា​ ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ស្ថិត​នៅ​ភូមិ​គម្ពោត​ប្រស់​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត ​។
​​សាក្សីនៅ​កន្លែង​កើ​ត​ហេតុ​ បាន​និយាយ​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​​រថយន្ត​កុង​តឺ​ន័រម៉ាក​ហ៊ី​​យ៉ាន់​​ដាយ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B-៤៤២៣ ​​បុក​ម៉ូតូ​ម៉ាក​ស៊ី​រូស​អត់​ស្លាក​លេខ​​ចំពីក្រោយ​ ​ខណៈ​​ធ្វើ​ដំណើរ​ស្រប​​ទិស​គ្នា​ពី​​កើត​ទៅ​លិច​ពេញ​ទំហឹ​ង ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​ចេញ ​រីឯ​​​យុវជន​រង​គ្រោះ​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​ពីលើ​រួច​អូស​ចម្ងាយ​ប្រមាណ២០​ម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​គួ​រឲ្យ​​អាណោច​អាធម៌ ។​​
មន្ត្រី​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​​ច្រក​ម្ទេស​ បាន​ឲ្យ​ដឹង​ថា​ យុវជន​​រងគ្រោះ​​ដែល​ស្លាប់​ ឈ្មោះ​ វង្ស​ស៊ី​ថា ​​អាយុ​២៤​ឆ្នាំ ​​ជា​កម្មករ ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ទប់​ សង្កាត់​ព្រៃ​អង្គុ​ញ ​ក្រុង​បា​វិត ​​​។ ចំណែក​​អ្នក​បើក​បរ​រថយន្ត​ឈ្មោះ​​ ប៉ុ​ស ម៉ៅ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ​​​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​ក្រហែង​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ត្រូវ​អ្នកស្រុក​ព័​ទ្ធ​ចាប់​ខ្លួន​ប្រគល់​ឲ្យ​នគ​បាល​ប៉ុ​ស្ត៍​​ ​រួច​បញ្ជូន​ទៅ​អធិការដ្ឋា​ន​នគ​របាល​ក្រុង​បា​វិត​ភ្លាម​ៗ ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕
ប្រភព ៖ កោះសន្តិភាព



0 comments:

Post a Comment

Propellerads
Powered by Blogger.

sahavnews

Facebook Like Page

Popular Posts